Posts

Showing posts from October, 2021

Cholestase gravidique ការមានផ្ទៃពោះ និង ការវិវត្តន៍ជា រលាកថ្លេីមស្រួចស្រាវ

Grossesse et pathologie hépatique  Cholestase gravidique  ការមានផ្ទៃពោះ និង ការវិវត្តន៍ជា រលាកថ្លេីមស្រួចស្រាវ ♻️ជាជំងឺកំរ កេីតមានក្នុងអត្រាប្រហែល ១ភាគរយនៃការមានផ្ទៃពោះសរុប ♻️កត្តាប្រឈម៖ 👉ម្តាយអាយុច្រេីន Âge maternel élevé  👉កូនភ្លោះ grossesse gémellaire  👉កូនច្រេីនដង multiparité  ♻️រោគសញ្ញាចំបង៖ 👉 អការៈ រមាស់ prurit ពេញដងខ្លួនទាំងមូល ជាពិសេសចុងដៃចុងជេីង, រមាស់ពេលយប់ 80% នៃករណី  👉ត្រីមាសទី៣នៃគភ៌ 👉 ស្បែកចេញលឿង 10% នៃករណី ♻️ ផលប៉ះពាល់ទៅលេីម្តាយ 👉 វិបត្តិមុខងារថ្លេីម 👉 វិបត្តិកំនកឈាម និង ការធ្លាក់ឈាមក្រោយសំរាល ♻️ផលប៉ះពាល់ទៅលេីទារក  🔥កូនចុះខ្សោយក្នុងពោះ និង ស្លាប់ក្នុងពោះ🔥 ♻️ ការធ្វេីរោគវិនិច្ឆ័យ និង ដំណោះស្រាយគឺផ្អែកទៅលេី 👉 សញ្ញាគ្លិនីក  👉 តេស្តឈាម  👉 អាយុគភ៌ (ថ្លឹងថ្លែង រវាង ការប្រឈមកូនស្លាប់ក្នុងពោះ Vs ការបញ្ចប់គភ៌កូនចិញ្ចឹមក្នុងកែវមិនគ្រប់ខែ)  ♻️ បញ្ចប់គភ៌ déclenchement du travailនៅពេលណា?  👉បេីកូន Preterm អាចដាក់ថ្នាំអោយឈឺពោះសំរាលក្រោយបន្ទុំសួតកូន ឬ សញ្ញាចលនាកូនចាប់ផ្តេីមថយចុះ ឬ ចង្វាក់បេះដូងកូនមិនសូវល្អ ឬ តេស្តឈាមម្តា...

Delivery in twin pregnancy

 ការសំរាលកូនភ្លោះ  delivery in twin pregnancy/ voie d’ accouchement de Grossesse gémellaire…  អ្នកម្តាយដែលធ្លាប់សំរាលកូនភ្លោះ អាចចូលរួមចែករំលែកបទពិសោធន៍បាន🙏🏼🙏🏼😊😊 អត្ថបទនេះខ្ញុំសរសេរជាការចែករំលែកចំណេះដឹង(ធម្មទាន) ♻️សេចក្តីផ្តេីម ការពរពោះកូនភ្លោះ ជាការពរពោះផ្ទៃពោះដែលមានហានិភ័យរួចស្រេចទៅហេីយ ទាំងម្តាយ និង ទារកក្នុងពោះ ទាមទារការពិនិត្យគ្លិនិក និង អេកូសាស្ត្រញឹកញាប់ ពីព្រោះ  ស្ត្រីប្រឈមនឹងបញ្ហាដូចជា 👉 ការគំរាមសំរាលមុនខែ Preterm Labor  👉ការបែកទឹកភ្លោះមុនខែ Preterm Premature rupture of membranes PPROM  👉 ជំងឺឡេីងសំពាធឈាម, ជំងឺបំរុងក្រឡាភ្លេីង(ឡេីងសំពាធឈាម ទឹកនោមប្រៃ+/-ហេីមជេីងខ្លាំង) និងក្រឡាភ្លេីង ( បំរុងក្រឡាភ្លេីង+ការប្រកាច់នៃម្តាយ) រួមទាំងផលវិបាកនៃជំងឺទាំងនេះ 👉 ជំងឺទឹកនោមផ្អែមពេលពរពោះ,,,, ទារកក្នុងផ្ទៃប្រឈមនឹងបញ្ហាដូចជា 👉 បញ្ហាសុខភាព congenital malformation (ខ្ពស់ធៀបនឹង កូនតែ ១ singleton pregnancy, ហេីយកាន់តែខ្ពស់ បេីកូនភ្លោះចិញ្ចឹមដោយសុក ១ ធៀបនឹង សុក ២)  👉 ការឡេីងគីឡូទារកមិនស្មេីគ្នា Intra uterine Growth restriction  👉 ការស្លាប់ទារក១ក្ន...