Delivery in twin pregnancy

 ការសំរាលកូនភ្លោះ  delivery in twin pregnancy/ voie d’ accouchement de Grossesse gémellaire… 


អ្នកម្តាយដែលធ្លាប់សំរាលកូនភ្លោះ អាចចូលរួមចែករំលែកបទពិសោធន៍បាន🙏🏼🙏🏼😊😊

អត្ថបទនេះខ្ញុំសរសេរជាការចែករំលែកចំណេះដឹង(ធម្មទាន)


♻️សេចក្តីផ្តេីម

ការពរពោះកូនភ្លោះ ជាការពរពោះផ្ទៃពោះដែលមានហានិភ័យរួចស្រេចទៅហេីយ ទាំងម្តាយ និង ទារកក្នុងពោះ ទាមទារការពិនិត្យគ្លិនិក និង អេកូសាស្ត្រញឹកញាប់ ពីព្រោះ 


ស្ត្រីប្រឈមនឹងបញ្ហាដូចជា

👉 ការគំរាមសំរាលមុនខែ Preterm Labor 

👉ការបែកទឹកភ្លោះមុនខែ Preterm Premature rupture of membranes PPROM 

👉 ជំងឺឡេីងសំពាធឈាម, ជំងឺបំរុងក្រឡាភ្លេីង(ឡេីងសំពាធឈាម ទឹកនោមប្រៃ+/-ហេីមជេីងខ្លាំង) និងក្រឡាភ្លេីង ( បំរុងក្រឡាភ្លេីង+ការប្រកាច់នៃម្តាយ) រួមទាំងផលវិបាកនៃជំងឺទាំងនេះ

👉 ជំងឺទឹកនោមផ្អែមពេលពរពោះ,,,,


ទារកក្នុងផ្ទៃប្រឈមនឹងបញ្ហាដូចជា

👉 បញ្ហាសុខភាព congenital malformation (ខ្ពស់ធៀបនឹង កូនតែ ១ singleton pregnancy, ហេីយកាន់តែខ្ពស់ បេីកូនភ្លោះចិញ្ចឹមដោយសុក ១ ធៀបនឹង សុក ២) 

👉 ការឡេីងគីឡូទារកមិនស្មេីគ្នា Intra uterine Growth restriction 

👉 ការស្លាប់ទារក១ក្នុងចំនោម២

👉 ផលវិបាកពិសេសទៅតាមប្រភេទភ្លោះចិញ្ចឹមដោយ សុក ១ឬ សុក២…


♻️ចំពោះការសំរាលវិញ គឺរឹតតែចាំបាច់ទៅទៀត ដេីម្បីកាត់បន្ថយហានិភ័យទៅលេីម្តាយ និង ទារក perinatal morbidity and mortality អ្វីដែលគួរដឹង៖ 

👉 ភាគច្រេីនគឺសំបូរ កូនភ្លោះ សុក២ ស្រោមទឹកភ្លោះ២ ជាងកូនភ្លោះសុក១ ស្រោមទឹកភ្លោះ២ (Bi bi > Mono bi) 

👉 ភាគច្រេីន គឺ កូនភ្លោះ បង្វិលក្បាលចុះទាំង២ 

👉 បន្ទាប់មកគឺ កូនភ្លោះ ក្បាលបង្វិលចុះ ១ និង ១ទៀត បញ្ច្រាស ឬ នៅទទឹងពោះ 

👉 ហេីយចុងក្រោយ គឺកូនភ្លោះ នៅបញ្ច្រាសទាំង២ ឬ ទទឹងទាំង២ ឬ ១បញ្ច្រាស ១ ទទឹង ឬ ១ទទឹង ១ បញ្ច្រាស


✅សំនួរនិងចំលេីយដែលសួរញឹកញាប់ 


1- តេីកូនភ្លោះត្រូវសំរាលដោយកេីតតាមផ្លូវធម្មជាតិ ឬវះ? 

✍️ តាមការសិក្សា របៀបសំរាល គឺ ៥០ភាគរយ តាមផ្លូវធម្មជាតិ ៥០ ភាគរយ ដោយការវះកាត់ អាស្រ័យទៅលេី ការបង្ហាញរបស់ទារកទាំង២(ទារកទី១ និង ទារកទី២)


2- តេីការសំរាលកូនភ្លោះ មានហានិភ័យទៅលេីទារកឬទេ?

✍️ មាន គឺកេីតមានទៅលេី កូនភ្លោះទី២ ច្រេីនជាង កូនភ្លោះទី១

(មិនគិត កេីតធម្មជាតិ ឬ វះកាត់)


3- តេីការវះកាត់ អាចបន្ថយហានិភ័យ ទារកទី២?

✍️ ស្ថិតិមិនបង្ហាញភាពខុសគ្នា ពីពិន្ទុសុខភាពកូនភ្លោះទី២ រវាងការកេីត និង វះទេ 


4- តេីម្តាយប្រឈមបញ្ហាអ្វីខ្លះពេលសំរាល?

✍️ ម្តាយប្រឈមនឹង ការធ្លាក់ឈាមក្រោយសំរាល (classic complication) ច្រេីនជាង សំរាលកូនតែ១


✅សំនួរសួរដែលពេទ្យមិនអាចទប់សំនេីចបាន


1- អ្នកគ្រូកូនភ្លោះកេីតបានដែរ?

😁 កេីតបាន តាមករណី ៥០ ៥០


2- អ្នកគ្រូអ៊ំសុំសួរ វះកូនភ្លោះ មុខកាំបិតពេទ្យ វះ២កាំបិតមែនទេ?

😁 អត់ទេអ៊ំ វះតែ១កាំបិតដូចគ្នា តែទាញកូនចេញម្តង១ៗប៉ុណ្ណោះ


3- អ្នកគ្រូភ្លោះ ពិត មិនពិត ខុសគ្នាម៉េច?

😁 មេីលទៅលេីសុក បេីសុក ១ ស្រោមទឹកភ្លោះ ២ គឺកូនភ្លោះពិត មុខដូចគ្នា 

😁 បេីសុក ២ ស្រោមទឹកភ្លោះ ២ គឺ មុខ អត់ដូចគ្នាទេ អាច ស្រី១ប្រុស១ ឬ ប្រុសស្រី១គូមុខខុសគ្នា(ករណីអ្នកដាក់កូនសិប្បនិមិត្ម) 


សូមអរគុណចំពោះការអាន

វេជ្ជ ឈា ចរិយា 

ឯកទេស សម្ភព រោគស្ត្រី

Comments

Popular posts from this blog

Cholestase gravidique ការមានផ្ទៃពោះ និង ការវិវត្តន៍ជា រលាកថ្លេីមស្រួចស្រាវ