Cholestase gravidique ការមានផ្ទៃពោះ និង ការវិវត្តន៍ជា រលាកថ្លេីមស្រួចស្រាវ

Grossesse et pathologie hépatique 

Cholestase gravidique 

ការមានផ្ទៃពោះ និង ការវិវត្តន៍ជា រលាកថ្លេីមស្រួចស្រាវ


♻️ជាជំងឺកំរ កេីតមានក្នុងអត្រាប្រហែល ១ភាគរយនៃការមានផ្ទៃពោះសរុប


♻️កត្តាប្រឈម៖

👉ម្តាយអាយុច្រេីន Âge maternel élevé 

👉កូនភ្លោះ grossesse gémellaire 

👉កូនច្រេីនដង multiparité 


♻️រោគសញ្ញាចំបង៖

👉 អការៈ រមាស់ prurit ពេញដងខ្លួនទាំងមូល ជាពិសេសចុងដៃចុងជេីង, រមាស់ពេលយប់ 80% នៃករណី 

👉ត្រីមាសទី៣នៃគភ៌

👉 ស្បែកចេញលឿង 10% នៃករណី


♻️ ផលប៉ះពាល់ទៅលេីម្តាយ

👉 វិបត្តិមុខងារថ្លេីម

👉 វិបត្តិកំនកឈាម និង ការធ្លាក់ឈាមក្រោយសំរាល


♻️ផលប៉ះពាល់ទៅលេីទារក 

🔥កូនចុះខ្សោយក្នុងពោះ និង ស្លាប់ក្នុងពោះ🔥


♻️ ការធ្វេីរោគវិនិច្ឆ័យ និង ដំណោះស្រាយគឺផ្អែកទៅលេី

👉 សញ្ញាគ្លិនីក 

👉 តេស្តឈាម 

👉 អាយុគភ៌ (ថ្លឹងថ្លែង រវាង ការប្រឈមកូនស្លាប់ក្នុងពោះ Vs ការបញ្ចប់គភ៌កូនចិញ្ចឹមក្នុងកែវមិនគ្រប់ខែ) 


♻️ បញ្ចប់គភ៌ déclenchement du travailនៅពេលណា? 

👉បេីកូន Preterm អាចដាក់ថ្នាំអោយឈឺពោះសំរាលក្រោយបន្ទុំសួតកូន ឬ សញ្ញាចលនាកូនចាប់ផ្តេីមថយចុះ ឬ ចង្វាក់បេះដូងកូនមិនសូវល្អ ឬ តេស្តឈាមម្តាយ bilirubine >30mcg/L. 


👉បេីកូនគ្រប់ខែ គួរដាក់ថ្នាំសំរាល ពេលគភ៌បាន ៣៧ ឬ ៣៨សប្តាហ៍ ហួសពីនេះ អត្រាកូន្សលាប់ក្នុងពោះកេីនឡេីង (RR *2.6) 

👉 រោគសញ្ញា គ្លិនិក តេស្តឈាមមុខងារថ្លេីមម្តាយ នឹងមករកភាពប្រសេីរបន្តិចម្តងៗក្នុង ២ទៅ៣ សប្តាហ៏ក្រោយទំលាក់សុក.


♻️ ប្រសិនជា មានអការៈ រមាស់ផ្សេងៗនៅពេលផ្ទៃពោះឈានចូលត្រីមាសទី៣ សូមស្វែងរកការពិគ្រោះពិនិត្យត្រឹមត្រូវជាមួយវេជ្ជបណ្ឌិតជំនាញ អោយបានឆាប់រហ័ស ដេីម្បីកំនត់រោគវិនិច្ឆ័យ និង ការព្យាបាលត្រឹមត្រូវ 


ប្រែសំរួលដោយ វេជ្ជ ឈា ចរិយា 

រូបភាព Google, រូបភាព វេជ្ជ ឈា ចរិយា

ដកស្រង់ពី FMCHGE : Association Française de Formation Médicale Continue en Hépato-Gastro- Entérologie. Cholestase gravidique.

Comments

Popular posts from this blog

Delivery in twin pregnancy